(កោះកុង)៖ លោក ជា នី អនុប្រធានសាខាកាំកុងខេត្តកោះកុង បាននាំមន្ត្រីក្រោមឱវាទ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើបន្លែ ផ្លែឈើ និងគ្រឿងភេសជ្ជដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលយកមកចែកចាយតាមទីផ្សារតាំងលក់ក្នុងផ្សារ។
ការចុះពិនិត្យធ្វើតេស្តស្វែងរកសារធាតុគីមី លោក ជា នី បានឲ្យដឹងថា ការចុះពិនិត្យធ្វើតេស្តនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ អនុវត្តន៍បញ្ជារបស់ អគ្គនាយដ្ឋានកាំកុងត្រូល និងផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់បន្លែ ផ្លែឈើ ម្ហូបអាហារទៅលើស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេទ។ល។
មន្ដ្រីជំនាញក៏ត្រួតពិនិត្យគុណភាព ភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញ ដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងគ្រឿងភេសជ្ជៈដែលអាជីវករនាំចូលច្រកទ្វារ អន្តរជាតិចាំយាម សាខាកាំកុងត្រូលមិនបានរកឃើញមុខបន្លែផ្លែឈើ មានផ្ទុកសារធាតុគីមីនោះទេ។
លោកបានបញ្ជាក់ថា ចំពោះបញ្ហានេះមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ និងធ្វើតេស្តជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករមានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។ ការចុះត្រួតធ្វើតេស្តថ្ងៃ ជំនាញមិនបានដកហូតបន្លែ ផ្លែឈើ និងមុខទំនិញណានោះទេ ព្រោះអាជីវករគាត់បានយល់ដឹងបានច្រើន៕