(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៩៣គ្រឿង រកឃើញល្មើសច្បាប់៥៤៤គ្រឿង (ម៉ូតូ៧៧%) អប់រំ២៣៣គ្រឿង និងផាកពិន័យ៣១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០២ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៦៤៥គ្រឿង, អប់រំ១៥០គ្រឿង និងផាកពិន័យ៣៥០គ្រឿង។
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចត្រួតពិនិត្យយានយន្តចំនួន ៧,១៤៦គ្រឿង (៥៨%) រកឃើញយានយន្តល្មើស៩៨៩គ្រឿង អប់រំ៣៧០គ្រឿង និងផាកពិន័យ៦១៩គ្រឿង៕