(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងរៀបចំវេទិកាតុមូល ស្តីពី «ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់យុវជន ក្នុងអាជីពជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងតុលាការ» នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្រសួងយុត្តិធម៍។

វេទិកានេះ មានគោលបំណងផ្សព្វផ្សាយឱ្យមានការយល់ដឹងពីតួនាទី និងភារកិច្ចនៃវិជ្ជាវៈនីមួយៗ រួមមាន ចៅក្រម ព្រះរាជអាជ្ជា ក្រឡាបញ្ជី អាជ្ញាសាលា សារការី និងមេធាវី និងការត្រៀមខ្លួនរបស់យុវជន ដើម្បីក្លាយជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងតុលាការ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៍ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី២ ខែមករា​ ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីប្រកាសនេះ បាន​ឱ្យដឹងទៀតថា វេទិកាតុមូលនេះ មានការចូលពីវាគ្មិន ដែលជាអ្នកប្របកវិជ្ជាជីវៈនេះផ្ទាល់តែម្តង ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ចំណោះដឹងដល់សាធារណជន និងមានការសម្របសម្រួលពី លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិកាដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ៖