(ភ្នំពេញ)៖ ក្រុមហ៊ុនលក់រថយន្ត Mazda ដែលនាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន HGB Group បានធ្វើការចាប់រង្វាន់ធំ «មាសសុទ្ធ១គីឡូ», «មាសសុទ្ធកន្លះគីឡូ», «មាសសុទ្ធ៥តម្លឹង», «២តម្លឹង», «១តម្លឹង», «៥ជី» និងរង្វាន់មាសសុទ្ធ១ជី សរុបចំនួន៥៩០រង្វាន់ សម្រាប់អតិថិជនរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នារាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ មាសសុទ្ធ១គីឡូ បានទៅលើអតិថិជន មកពីខេត្តសៀមរាប ដែលមានឈ្មោះ «រ៉ា ប៊ុនរិទ្ធ» ដែលលោកបានជាវរថយន្ត Mazda BT-50 Eclipse ពណ៌ទឹកប្រាក់១គ្រឿង ពីក្រុមហ៊ុន Mazda ទើបបីថ្ងៃប៉ុណ្ណោះ អតិថិជនដែលបានឈ្នះរង្វាន់មាសសុទ្ធកន្លះគីឡូ បានទៅអតិថិជន ឈ្នោះ «គ្រួច អាន» និងអតិថិជនដែលបានឈ្នះរង្វាន់ មាសសុទ្ធ៥តម្លឹង បានទៅអតិថិជន ឈ្នោះ «ចឹម ចឹបារ៉ូ»។

បើតាមអ្នកស្រី អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានឲ្យដឹងថា «វាពិតជាអស្ចារ្យត្រឹមតែ៣ខែសោះ ចំនួនប្រគល់រថយន្តជូនអតិថិជន បានដល់ទៅជាង៥០០គ្រឿង ដែលលើសពីការរំពឹងទុក នេះគឺជាលទ្ធផលដែលសបញ្ជាក់ឲ្យឃើញពីការគាំទ្រ និងភាពជឿជាក់របស់អតិជនទៅលើរថយន្ត Mazda»។ ក្នុងពិធីចាប់រង្វាន់ប្រូម៉ូសិនមាសនេះ អតិថិជនទាំងអស់សុទ្ធបានឈ្នះរង្វាន់គ្រប់ៗគ្នា៕

ព័ត៌មានលំអិតសូមទំនាក់ទំនង៖ Mazda Cambodia (សាខា ព្រះមុនីវង្ស) # 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ទូរស័ព្ទ: (+855) 95 999 599 Mazda Cambodia (សាខា ពោធិ៍ចិនតុង) # 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទ: (+855) 95 999 699៕