(ភ្នំពេញ)៖ ទស្សនិកជនរាប់ពាន់នាក់ បានមកជួបជុំគ្នានៅមណ្ឌលកម្សាន្តចម្រុះណាហ្គាវើលដ៍ និងទស្សនាមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក នៅក្នុងសាលមហោស្រព NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

តន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគាត់បានធ្វើឲ្យទស្សនិកជនប្រមាណ ២,០០០នាក់ ជាមួយបទចម្រៀងដ៏ពេញនិយមជាច្រើនបទ រួមមាន «ខ្ញុំជាខ្មែរ» «មាន់ស្រែបន្លែស្រស់» និង «តោះរាំ»។ មិនតែប៉ុណ្ណោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្តល់នូវបទចម្រៀងពីរោះៗជាច្រើនបទ ខណៈតារាដែលទើបនឹងរះ កញ្ញា «តី» ក៏បានធ្វើឲ្យទស្សនិកជនហ៊ោខ្លាំងៗផងដែរ។

ការបញ្ចាំងភ្លើង ៣៦០ ដឺក្រេលម្អឆាកតន្ត្រី នៅក្នុងសាលមហោស្រព NABA និងការសម្តែងដ៏រស់រវើក របស់តារាសម្តែងប្រចាំណាហ្គាវើលដ៍ បានធ្វើឲ្យបរិយាកាសឆ្លងឆ្នាំកាន់តែអស្ចារ្យ និងមិនអាចបំភ្លេចបាន ខណៈការដើរបង្ហាញម៉ូដដោយកញ្ញាឯកកម្ពុជា ឆ្នាំ២០១៨ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ បានធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់។

បរិយាកាសដ៏រីករាយ បានឈានមកដល់នៅពេលដែលវិនាទីទីមួយ ក្នុងឆ្នាំ២០១៩ បានមកដល់ដោយមានការបាញ់កម្ទេចក្រណាត់ភ្លឺផ្លេកៗ ដ៏ស្រស់ស្អាតទៅលើឆាកតន្ត្រី ការបញ្ចាំងកាំជ្រួចឌីជីថល នៅលើផ្ទាំងក្រណាត់សនៅក្រោយឆាក និងសំឡេងទះដៃអបអរពីទស្សនិកជនទាំងអស់។

ណាហ្គាវើលដ៍ មានដំណឹងល្អជាច្រើនទៀត សម្រាប់ផ្តល់ជូនដល់ពុកម៉ែបងប្អូន និងសាធារណជនទូទៅនោះគឺ «ការសម្តែងសិល្បៈ នៃក្តីស្រឡាញ់»​ ពីថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ ចូលទស្សនាឥតគិតថ្លៃសម្រាប់គ្រប់វ័យ ចាប់ផ្តើមពីម៉ោង៨ យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ៕

មហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំ នៅសាលមហោស្រព NABA របស់ណាហ្គាវើលដ៍

ព្រាប សុវត្ថិ សម្តែងនៅសាលមហោស្រព NABA

ទិដ្ឋភាពដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា

៣..២..១.. សួស្តីឆ្នាំថ្មី ពីណាហ្គាវើលដ៍!