Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូបង្ហាញពីសមិទ្ធផល២០ឆ្នាំនៃវិស័យសុខាភិបាល ក្រោយទទួលរងការបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត (Video inside)

02-01-2019 11:41

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតវីដេអូរយៈពេល២០នាទី បង្ហាញនូវសមិទ្ធផល២០ឆ្នាំ នៃវិស័យសុខាភិបាល ក្រោយពេលទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង ក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវកសាងឡើយវិញ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសក្រោមការអនុវត្ដគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា។

ក្រោយពីថ្ងៃរំដោះ៧មករា វិស័យសុខាភិបាល មានការអភិវឌ្ឍជាទីមោទនៈ ដោយមានសហការល្អជាមួយអន្ដរវិស័យពាក់ព័ន្ធ បានធ្វើឲ្យសុខភាពរបស់ប្រជាជន មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ស្ថិតក្រោមដំបូងសុខសន្ដិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បានបោះជំហានអភិវឌ្ឍដោយ ផ្ដោតលើចំណុចសំខាន់ៗរួមមាន៖

១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល

២៖ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល

៣៖ ការប្រើប្រាស់សេវាថែទាំសុខភាព

៤៖ សុខភាពមាតា ទារកកុមារ និងអាហារូបត្ថម្ភ

៥៖ ការប្រយុទ្ធប្រឆាំងជំងឺឆ្លង

៦៖ ការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង

៧៖ ការចូលរួមពីផ្នែកឯកជនក្នុងវិស័យសុខាភិបាល

សូមទស្សនាវីដេអូលម្អិត ដែលមានដូចខាងក្រោមនេះ៖