Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរត្រូវគោរពច្បាប់ចរាចរណ៍! ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមករាម្សិលមិញ

02-01-2019 06:57

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់២០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៥គ្រឿង, រថយន្តតូច២គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង,កត្តាយានយន្ត, មិនប្រកាន់ស្តាំ និងស្រវឹង៕