(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១២៥គ្រឿង រកឃើញល្មើសច្បាប់៤៤៥គ្រឿង (ម៉ូតូ៥៧%) អប់រំ១៣៧គ្រឿង និងផាកពិន័យ៣០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០១ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៥១៦គ្រឿង, អប់រំ៨៦គ្រឿង និងផាកពិន័យ២៥៥គ្រឿង៕