(ភ្នំពេញ)៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ឈានចូលថ្ងៃទី១ ខែមករា ខណៈប្រជាពលរដ្ឋនៅលើពិភពលោក ចាប់ផ្តើមទទួលអំណរស្វាគមន៍ឆ្នាំសកលថ្មី ២០១៩ នៅតំបន់ទីក្រុងរណបលីយ៉ុងផាត់ នៅទឹកដីភូមិសាស្ត្រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមុទ្រមនុស្ស ដែលចូលរួមស្វាគមន៍ឆ្នាំថ្មីនេះដែរ ជាមួយការអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្ន និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។
ជាពិធីដ៏អធឹកអធម និងប្រកបដោយសេចក្តីសប្បាយរីករាយ ដែលពលរដ្ឋខ្មែរទទួលបានសមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលរំឭកគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបាននាំសុខសន្តិភាព ស្ថិរភាព ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនដែលធ្លាប់មានក្នុងរយៈពេលជាង៥០០ ឆ្នាំនៅក្នុងប្រវត្តិ សាស្ត្ររបស់ខ្លួន។
ក្នុងរយៈពេល៣ ថ្ងៃនៃពិធីសម្ពោធ និងការតាំងពិព៍រណ៌សមិទ្ធផល និងផលិតផលផ្សេង ពីវិស័យរដ្ឋឯកជនដែលមានស្តង់ជាង ៨០០ បានទាក់ទាញការចាប់អារម្មណ៍ពលរដ្ឋខ្មែរ និងបរទេសរាប់ សែននាក់ឱ្យមកទស្សនា និងបញ្ជាក់ពីការទទួលបានយ៉ាងពេញលេញ នូវផ្លៃផ្លាសន្តិភាពនិងការអភិវឌ្ឍ។
សន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជាតិកម្ពុជា មាននៅពេលនេះ មានអាយុគ្រប់២០ឆ្នាំហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រោយពីការអនុវត្ត ដោយជោគជ័យដ៏ត្រចះត្រង់នៃនយោបាយឈ្នះឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហមជាមួយការចុះចូលចុងក្រោយរបស់មេ ដឹកនាំខ្មែរក្រហម រួមមានទាំងប្រមុខរដ្ឋប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូល បានមកសុំចុះចូលជាមួយ រដ្ឋាភិបាលកម្ពុជាដល់គេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
ពិធីឆ្លងឆ្នាំសកលនៅវិមានឈ្នះឈ្នះ មិនត្រឹមតែអបអរសាទរវិមានអនុស្សាវរីយ៍ឈ្នះឈ្នះដែលជានិមិត្តរូប នៃសុខសន្តិភាព ស្ថិរភាព និងសុខដុមរមណីយកម្មក្នុងសង្គមកម្ពុជាឡើយ ប៉ុន្តែគឺជាការបង្ហាញពីការចូលរួមការពារ ថែរក្សា និងស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។ តាមរយៈចម្លាក់ និងការតាំងពិព័រណ៌ស្នាដៃផ្សេងៗ ទាក់ទងនឹងនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋខ្មែរដែលបានទៅទស្សនា ពិតជានឹងទទួលបាននូវព័ត៌មានជាច្រើន ពីដំណើរកម្ពុជាក្នុងការកសាងសន្តិភាព និងអភិវឌ្ឍ ប្រទេស ព្រមទាំងបណ្តុះគំនិត និងសេចក្តីស្រឡាញ់សន្តិភាព។
ជាមួយនឹងអត្ថន័យនៃវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ និងចំនួនដ៏សន្ធឹកសន្ធាប់ នៃប្រជាពលរដ្ឋខ្មែរទៅ ទស្សនានិងស្វែងយល់ពីនយោបាយឈ្នះឈ្នះ ស្រឡាញ់ និងចូលរួមថែរក្សាសុខសន្តិភាពនេះ ពិតជាបានធ្វើ ឱ្យក្រុមអគតិមួយចំនួន ដែលរត់ចោលស្រុកមិនសប្បាយចិត្តឡើយ ព្រោះថាស្មារតីនៃជាតិនិយម សន្តិភាពនិយម បានស្ថិតនៅក្នុងដូងចិត្តប្រជាពលរដ្ឋខ្មែរ ដែលធ្វើ្យពួកគេមិនអាចបន្តការញុះញង់ពលរដ្ឋឱ្យដើរតាមការ ចង់បានរបស់ពួកគេ និងចៅហ្វាយនាយបរទេសពួកគេបាន គឺពួកគេមិនចង់ឃើញពលរដ្ឋខ្មែរ មានសេចក្តីសុខ រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍឡើយ។
ហេតុដូច្នេះហើយបានជាពួកគេខិតខំបំភ្លៃ បំផ្លើស និងបំភ័ន្តមតិសាធារណៈលើអត្ថន័យនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។ ប៉ុន្តែពួកគេភ្លេចគិតថាអ្វី ដែលពួកគេបានព្យាយាមបំផ្លាញសមិទ្ធផលសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្ន គឺគ្មានផលប្រ យោជន៍អ្វីទៀតឡើយ បានត្រឹមតែខាតពេល ចាញ់បោលពេលវេលា និងជាយុទ្ធសាស្ត្រវាយប្រហារដ៏ទ័ល ច្រកមួយរបស់ពួកគេ ដើម្បីបង្វែងការចាប់អារម្មណ៍របស់ពលរដ្ឋ លើការបែកបាក់ និងដំណើរបរាជ័យក្នុងយុទ្ធសាស្ត្រនយោបាយចាញ់ចាស់វស្សារបស់ពួកគេ។ ដោយសារពួកគេជាអ្នកគំរាមកំហែង ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជានេះហើយ បានជាគណបក្សដែលទទួលបង្គាប់បញ្ជា ពីបរទេសក៏ត្រូវបានរំលាយ ជនក្បត់ជាតិខ្លះបានរត់ចោលស្រុក និងខ្លះកំពុងតែឃុំខ្លួនឯងនៅក្នុងផ្ទះ។
ប្រជាពលរដ្ឋខ្មែរគាំទ្រជានិច្ច ចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដឹកនាំប្រទេសការពារសុខសន្តិភាព និងការអភិវឌ្ឍដែលមាន។ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ ខុសពីពេលបោះឆ្នោតកាល ពីខែកក្កដា ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរឥឡូវនេះ បានរីករាយ និងទទួលផលផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ហើយបងប្អូនប្រជាពលរដ្ឋបានចូលរួមអបអរសាទរស្វាគមន៍ឆ្នាំសកល ឆ្នាំ ២០១៩ ប្រកបដោយសុខសន្តិភាព និងក្តីសប្បាយរីករាយ ដោយគ្មានការភ័យព្រួយឡើយ។ បងប្អូនចូលរួមដោយក្តីស្រ ឡាញ់អស់ពីបេះដូង និងប្រកបដោយមោទនភាព។ អ្នកដែលឈឺចាប់គឺក្រុមប្រឆាំងរត់ចោលស្រុកប៉ុណ្ណោះ ទេដែលបន្តលក់ក្បាល់ ធ្វើកញ្ជះដាច់ថ្លៃជូនចៅហ្វាយបរទេសរបស់ខ្លួនដើម្បីមហិច្ឆតាអំណាច ទោះយកអធិបតេយ្យជាតិទៅដាក់ក្រោមបាតជើងបរទេស ឬឱនក្បាលដាក់បរទេសក៏ក្រុមប្រឆាំង សប្បាយរីករាយធ្វើ ដែរ។ ក្រុមជនក្បត់ជាតិទាំងនេះ គួរបោះបង់មហិច្ឆតាបំផ្លាញខ្មែរព្រោះវាគ្មានវាសនាល្អសម្រាប់អស់លោកទេ ព្រោះអស់លោកកកំពុងតែធ្វើអ្វីៗប្រឆាំងនេងឆន្ទៈ និងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគឺចងបានសុខសនបតិភាពនិងការអភិវឌ្ឍ!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩