(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គីភ័យដោយឥតគិតថ្លៃបាន៣២ករណី ឆ្នាំ២០១៨។

ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស ពន្លត់ភ្លើងឆេះផ្ទះបាន១៥ករណី ទីចាក់សំរាម៤ករណី ឃ្លាំងរបស់ប្រជាពលរដ្ឋ៤ករណី ក្រុមហ៊ុនឯកជន២ករណី រោងចក្រ៣ករណី ផ្សារ១ករណី ខុនដូ១ករណី វត្តអារាម១ករណី និងភ្លើងឆេះម៉ូតូ១ករណី។
សោកនាដកម្មទាំង៣២ករណីនេះ កើតឡើងនៅក្នុងរាជធានីភ្នំពេញ។

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចដាក់រថយន្តពន្លត់អគ្គីភ័យរបស់ខ្លួន ពន្លត់អគ្គីភ័យជាសាធារណៈ ដោយឥតបង់ថ្លៃ ដោយសារក្រុមហ៊ុនមើលឃើញថា បេសកម្មរបស់កងពន្លត់អគ្គីភ័យ គឺចូលរួមបរិច្ចាគយ៉ាងធំធេងមកដល់សង្គម»

អ្នកពន្លត់អគ្គីភ័យមិនត្រឹមតែជួយសង្គ្រោះលំនៅឋានពីមហន្តរាយនៃភ្លើងឆេះនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះជីវិតមនុស្សសត្វ នៅក្នុងលំនៅឋាននោះផងដែរ៕