(ភ្នំពេញ)៖ ក្នុងឱកាសមង្គលសួស្ដីដ៏ប្រសើរថ្លៃថ្លា នៃថ្ងៃចម្រើនព្រះជន្មវស្សា ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នំសកល ២០១៩ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយថ្វាយព្រះពរ សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលកំពុងសម្រាកព្យាបាលព្រះកាយ សូមព្រះអង្គឆាប់បានជាសះស្បើយព្រះរោគា មានព្រះរាជសុខភាពល្អបរិបូរ ព្រះបញ្ញាឈ្លាសវៃ ដើម្បីសម្រេចបានជោគជ័យធំធេងថ្មីៗ ថែមទៀត ។

ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជទានប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយចំពោះ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បុត្រា បុត្រី សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមទូលថ្វាយនូវសារថ្វាយព្រះពរ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖