(ភ្នំពេញ)៖ គម្រោង «សាលាស្អាត» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានផ្តួចផ្តើមឡើងចាប់ពីឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀន នៅទូទាំងប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។

ក្រោមគម្រោងសាលាស្អាត បឋមសិក្សាដង្កោ និងសាលាបឋមសិក្សាវត្តដំបូកខ្ពស់ ក្នុងរាជធានីភ្នំពេញ បានកំពុងតែទទួលអត្ថប្រយោជន៍ពីគម្រោងមួយនេះ ដែលក្នុងនោះសាលាបឋមសិក្សាដង្កោ បានទទួលការ៉ូឡា ដែលមានក្រឡាផ្ទៃសរុប ៧៧២.៧១ ម៉ែត្រការ៉េ និងសាលាបឋមសិក្សាវត្តដំបូកខ្ពស់ទទួលបានរបងសាលាដែលមានបណ្តោយប្រវែង ១៤០ម៉ែត្រ គុណនឹង៣ម៉ែត្រ។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះ រំពឹងនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងដើមខែមករា ឆ្នាំ២០១៩នេះ ៕