(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៩២២គ្រឿង រកឃើញល្មើសច្បាប់៤៦០គ្រឿង(ម៉ូតូ៧៣%) អប់រំ១៩១គ្រឿង និងផាកពិន័យ២៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣១ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៧០៣គ្រឿង, អប់រំ៩១គ្រឿង និងផាកពិន័យ២០៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៥១,៥៨៥គ្រឿង រកឃើញយានយន្តល្មើស២២,១៥៥ម៉ូតូ៧៥%) ក្នុងនោះអប់រំ៨,២៤៦គ្រឿង និងផាកពិន័យ១៣,៩០៩គ្រឿង៕