(ភ្នំពេញ)៖ វិទ្យាល័យ ក្តុលដូនទាវ ជាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទាំង៦ក្នុងខេត្តបាត់ដំបង ដែលកំពុងទទួលបានអត្ថប្រយោជន៍ ពីគម្រោង សាលាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

គម្រោង សាសាស្អាត ត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាលារៀន នៅជុំវិញប្រទេស ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។

ក្រោមគម្រោង សាលាស្អាត ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានសាងសង់ខ្លោងទ្វារ របងសាលា ចាក់ផ្លូវបេតុង និងរៀបការ៉ូឡាក្នុងទីធ្លាសាលា ដើម្បីលើកសោភ័ណភាពសាលារៀន ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សផងដែរ។

តាមការឲ្យដឹងពី លោក ម៉េងស៊្រា នាយកវិទ្យាល័យក្តុលដូនទាវ ថា កន្លងមកពេលមានភ្លៀងធ្លាក់ ទីធ្លាក្នុងសាលារៀនបែកភក់ និងរអិល ពិបាកសម្រាប់សិស្សចេញចូល។ ក្រោយពីហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលារៀន កែលំអររួច បងប្អូនប្រជាពលរដ្ឋនៅទីនេះ នឹងមានខ្លោងទ្វារស្អាត ព្រមទាំងមានផ្លូវចេញចូលល្អ ដូច្នេះសិស្សទាំងអស់ មិនលំបាកក្នុងការធ្វើដំណើ រក្នុងទីធ្លាសាលារៀនទៀតនោះទេ ៕