(ព្រះសីហនុ )៖ អគារ ព្រីនស៍ អាយ ធី បៀលឌីង ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរហើយ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៨ ថ្មីៗនេះ ដែលជាមូលដ្ឋានការិយាល័យកណ្តាល នៃព័ត៌មានវិទ្យាចម្រុះ នឹងលេចចេញជារូបក្នុងពេលឆាប់ៗនេះហើយ។
ពិធីបញ្ចប់ការសាងសង់គម្រោងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ថាង គួរឈី (Tang Guoqi) នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន តំណាងសហគ្រាសជាដៃគូសហការ អ្នកសារព័ត៌មាន បានចូលរួមក្នុងពិធីដ៏ឱឡារិកនេះ។
អគារ ព្រីនស៍ អាយ ធី បៀលឌីង ជាមូលដ្ឋានការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះ និងជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើប នៅក្រុងព្រះសីហនុ ដែលមានទីតាំងនៅចំណុចកណ្តាល នៃក្រុងព្រះសីហនុ និងជាប់នឹងរង្វង់មូលតោពីរ ដែលជានិមិត្តសញ្ញា នៃក្រុងព្រះសីហនុ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល(លំដាប់ថ្នាក់ផ្កាយប្រាំ)។ អគារ ព្រីនស៍ អាយ ធី បៀលឌីង មានផ្ទៃក្រឡាសាងសង់ សរុបជិត៦ម៉ឺនម៉ែត្រការ៉េ។
លោក Tang Guoqi នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា អគារ ព្រីនស៍ អាយ ធី បៀលឌីង ជាគម្រោងដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលនឹងដឹកនាំក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍មកធ្វើការអភិវឌ្ឍ ក្នុងឧស្សាហកម្មព័ត៌មានវិទ្យា អ៊ិនធើណេត បច្ចេកវិទ្យាទំនើប និងឧស្សាហកម្មទំនើបៗផ្សេងទៀត ហើយជួយជំរុញក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងកំពង់ផែបែបអន្តរជាតិ និងទំនើបកម្មតាមរយៈការនាំយកការវិនិយោគរបស់ក្រុមហ៊ុនព័ត៌មានវិទ្យា ដែលមានឈ្មោះល្បីលើពិភពលោកមកកាន់ក្រុងព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍ត្រីកោណមាស «ភ្នំពេញ-សៀមរាប-ក្រុងព្រះសីហនុ» រួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជាឱ្យធានីភ្នំពេញ រួមមានព្រីនស៍ ម៉ូឌើន ផ្លាហ្សា មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាជាដើម ដែលសុទ្ធតែទទួលបានការពេញនិយមពីសំណាក់វិនិយោគិន បរទេស។ គម្រោងទាំងអស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានផ្ទៃក្រឡាសាងសង់សរុបលើសពី២.៥៦លាន ម៉ែត្រការ៉េហើយបច្ចុប្បន្ន ដែលក្នុងនោះគ្របដណ្តប់លើឧស្សាហកម្មជាច្រើនរួមមាន អគារស្នាក់នៅ អគារការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ក្លឹបកម្សាន្ត និងសួនឧស្សាហកម្ម-ល-»។
ចំណែកគម្រោងស្នាក់នៅ ដែលបាននឹងកំពុងធ្វើការលក់មានផ្ទៃក្រឡាសាងសង់សរុបជាង ៧៦.៦៩ ម៉ឺនម៉ែត្រការ៉េ និងមានខុនដូរហូតដល់៤,៣៥៨ យូនីត។ នាថ្ងៃខាងមុខ ដោយផ្អែកលើចក្ខុវិស័យជាប្រតិបត្តិករទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តអភិវឌ្ឍគម្រោង ដែលមានគុណភាពជាច្រើនទៀត ដើម្បីផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋកម្ពុជា និងរួមគ្នាកសាងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរ៕