Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ ដោយក្លឹបបាល់ទាត់បឹងកេត

31-12-2018 16:59

(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់បឹងកេត បានចូលរួមចែករំលែកបទពិសោធន៍បាល់ទាត់ ដល់សិស្សានុសិស្ស ដែលជាក្រុមកីឡាករនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

កម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់នេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីកីឡាករបឹងកេតដែលរួមមាន កីឡាករ ឃួន ឡាបូរ៉ាវី កីឡាករ ហុង ផេង កីឡាករ លី វ៉ាហេង កីឡាករ ហ៊ុល គីមហ៊ុយ កីឡាករ លី មីហ្សាន។

គួរបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់បឹងកេត គឺស្ថិតនៅក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់តាំងពីឆ្នាំ២០១៧។ ការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែក របស់ក្រុមហ៊ុន ក្នុងការលើកស្ទួយវិស័យបាល់ទាត់កម្ពុជា ដែលកំពុងរីកចម្រើនខ្លាំង ៕