(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមពិធីអបអរសាទរចូលឆ្នាំសកល ២០១៩ និងពិធីអបអរសាទរពិធីសម្ពោធវិមានឈ្នះ-ឈ្នះ ព្រមទាំងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវេលាម៉ោង២០៖០០នាទីយប់ រហូតដល់ម៉ោង០០៖៣០នាទី យប់ នៅបរិវេណសួនច្បារមាត់ស្ទឹងខាងជើងស្ពានថ្ម ព្រះរាជដំណាក់ ខេត្តសៀមរាប។
លោក ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ សូមគោរព និងអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ចូលរួមពិធីអបអរសាទរចូលឆ្នាំសកល ២០១៩ និងពិធីអបអរសាទរ ពិធីសម្ពោធវិមានឈ្នះ-ឈ្នះ ព្រមទាំងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ វេលាម៉ោង២០៖០០នាទីយប់ រហូតដល់ម៉ោង០០ ៖៣០នាទីយប់ នៅបរិវេណសួនច្បារមាត់ស្ទឹងខាងជើងស្ពានថ្ម ព្រះរាជដំណាក់»។
អភិបាលខេត្តសៀមរាប បានបន្ថែមទៀតថា «ហើយខ្មុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងអស់ អញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ឱ្យបានច្រើនកុះករ កុំបីខាន»។
ក្នុងឱកាសនេះដែរលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានធ្វើការអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដដ្ឋ កុំភ្លេចបោះឆ្នោតជ្រើសរើសខេត្តសៀមរាប មានពេលតែ០២ថ្ងៃ សម្រាប់ការបោះឆ្នោតគាំទ្រ http://bestcountdowncity.cambodiacleancity.gov.kh/
សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំសកល២០១៨ នៅខេត្តសៀមរាប Pub Street 31/12/2018 និងចូលរួមបោះឆ្នោតជ្រើសរើសជូនខេត្តសៀមរាប នៅកម្មវិធីប្រកួតប្រជែង ទីក្រុងដែលបានរៀបចំពិធីបុណ្យឆ្លងឆ្នាំល្អជាងគេ តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបានជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ២០១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ- Best Countdown City of The Year»។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុង លោកអ្នកពេញចិត្តជាងគេចំនួន០១ ចាប់ពីម៉ោង៧នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈអាស័យដ្ឋាន៖ http://bestcountdowncity.cambodiacleancity.gov.kh/ ឱ្យបានច្រើនកុះករ៕