(ភ្នំពេញ)៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលបានត្រឡប់មកវិញទៀតហើយ ជាមួយនឹងក្រុមចូលរួមប្រកួតកាន់តែច្រើន និងទីតាំងប្រកួតកើនដល់ ៩ខេត្ត/ក្រុង ជាពិសេសមានវត្តកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ មីនា ឆ្នាំ២០១៩ ខាងមុខនេះ។

TIGER STREET FOOTBALL FESTIVAL 2019 ជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅកម្ពុជា ហើយនេះជាឆ្នាំទីប្រាំពីរហើយ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន។

TIGER STREET FOOTBALL FESTIVAL 2019 មិនដូចបាល់ទាត់ហ្វូតសាល ធម្មតា និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែង ទំហំ២៥មx១៤.៥ម ដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការប្រកួតដែលមានកីឡាករ មិនលើសពី៥នាក់ នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។

ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទី នៅចន្លោះវគ្គ។ សម្រាប់ការប្រកួត ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។

ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យនោះទេ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងលើទីលាន និងក្រៅទីលាន ដូចជាការសម្តែងក្បាច់រាំ ពីក្រុមនារីរាំដ៏ស្រស់ស្អាត ការលេងហ្គេមកម្សាន្ត ការដាក់តាំងលក់សម្ភារកីឡា មានលក់ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ មានការប្រគំតន្រ្តីនាពេលរាត្រីកាន់តែធំ កាន់តែប្លែក និងកាន់តែអស្ចារ្យជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែង ពីសំណាក់តារាល្បីៗប្រចាំកម្ពុជា ដូចជា លោកព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធនីសា រួមជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលរួមជាមួយ #UNCAGE ការប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាល២០១៩! សូមមើលកាលវិភាគ និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់យើង!

នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៥ដល់ ទី៦ ខែមករា ឆ្នាំ២០១៩

*នៅខាងកើតវិមានឯករាជ្យចម្ងាយ២០០ម៉ែត្រ ទីរួមខេត្តតាកែវ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
*នៅដីឡូតិ៍ឧកញ្ញា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
*នៅវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែមករា ឆ្នាំ២០១៩
*នៅបរិវេណផ្សារាត្រី ផ្កាយ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែកុម្ភ: ឆ្នាំ២០១៩
*នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែកុម្ភ: ឆ្នាំ២០១៩
*នៅបរិវេណកោះពេជ្រ ខាងកើតផ្សារាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១០ ដល់ទី១៧ ខែកុម្ភ: ឆ្នាំ២០១៩
*នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩
*នៅមុខមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ដល់១៥ ខែមីនា ឆ្នាំ២០១៩ សម្រាប់ជើងឯកមណ្ឌលភ្នំពេញ និងចាប់ពីថ្ងៃ១៦ ដល់១៧ ខែមីនា ឆ្នាំ២០១៩ សម្រាប់វគ្គផ្តាច់ព្រ័ត្រកំពូលជើងឯក ឆ្នាំ២០១៩ ។

ក្រុមជាង ៦០០ក្រុម នឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ការប្រកួតវគ្គជម្រុះនេះ នឹងធ្វើឡើងនៅតាមបណ្តាខេត្តក្រុងចំនួនប្រាំបួនរួមមាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី១៧ ខែមីនា ២០១៩។ ក្រុមកំពូលចំនួន៦៤ក្រុម នឹងចូលរួមប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្ត ដែលនឹងធ្វើឡើងរាជធានីភ្នំពេញនៅ ថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ http://www.facebook.com/TigerBeerKH

សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!!!