(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញនូវសេចក្ដីជូនដំណឹងមួយប្រាប់ឲ្យផលិតករ អ្នកនាំចេញទាំងអស់ដែលមានបំណងនាំចេញទំនិញ គ្រប់ប្រភេទពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) សូមមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធបញ្ជីអ្នកនាំចេញរបស់សភាពអឺរ៉ុប នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ដែលមានបំណង នាំចេញទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង «ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ (EBA)» រួមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស, ប្រទេសស្វីស និងប្រទេសទួរគី សូមអញ្ជើញមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System - REX) របស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម»។
សេចក្ដីជូនដំណឹងបញ្ជាក់ទៀតថា ការអំពាវនាវឲ្យផលិតករ និងអ្នកនាំចេញទៅដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះគឺ ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement on Origin) ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់អេចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។
សូមអានសេចក្ដីជូនដំណឹង របសក្រសួងពាណិជ្ជកម្មខាងក្រោម៖