(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៧គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៨៣លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៣៥នាក់, របួសធ្ងន់២៨៣នាក់ និងរបួសស្រាល១២៨នាក់៕