(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជាកំពុងរៀបចំមហាព្រឹត្តិការណ៍រំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ ក្នុងប្រទេសរយៈពេល៣ថ្ងៃនោះ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗ ដែលបង្ហាញពីសារសំខាន់នៃសន្តិភាព និងទស្សនល្អៗជាច្រើនទៀតមកបង្ហាញជូនមិត្តអ្នកអាន។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាមានទស្សនៈថា «មានសន្តិភាព មានការអភិវឌ្ឍ», «មិនត្រូវបណ្ដោយឱ្យសន្តិភាពដែលរកបានមកដោយលំបាក របូតចេញទៅវិញឡើយ»។
២៖ ព្រះបរមគ្រូនៃយើងទ្រង់មានពុទ្ធដីកាថា អ្នកដឹកនាំអាក្រក់អាត្មានិយមភ័យខ្លាច ៥យ៉ាង៖
* ខ្លាចសេចក្ដីល្អរបស់អ្នកដទៃ
* ខ្លាចគេដឹងរឿងអាក្រក់របស់ខ្លួន
* ខ្លាចមនុស្សដែលចេះដឹងច្រើនជាងខ្លួន
* ខ្លាចកម្លាំងសាមគ្គីរបស់មនុស្សល្អ
* ខ្លាចមនុស្សល្អមានអំណាចជាងខ្លួន។
៣៖ ជីវិតគឺជាការផ្លាស់ប្ដូរ ឯការរីកចម្រើនគឺជាជម្រើស ដូច្នេះចូរជ្រើសរើសដោយវិធីដ៏វៃឆ្លាត «ការេន កៃស័រ»។
៤៖ ភាពខ្លាំងមិនមែនកើតចេញពីជ័យជម្នះទេ។ ការតស៊ូនឹងបង្កើភាពខ្លាំងរបស់អ្នក។ នៅពេលដែលអ្នកឆ្លងកាត់ភាពលំបាកលំបិន ហើយសម្រេចចិត្តមិនលើកទង់ស នោះហើយជាភាពខ្លាំង។ មហាត្មៈ គន្ធី បិតាសន្តិភាពរបស់ឥណ្ឌា។
៥៖ វិធីដ៏ល្អបំផុតដើម្បីយកឈ្នះបុគ្គលណាម្នាក់ដែលមើលងាយអ្នក គឺត្រូវនៅឱ្យឆ្ងាយពីបុគ្គលនោះ «Mark Twian»។
៦៖ នយោបាយ គឺជារឿងសម្រាប់ប្រជាពលរដ្ឋគ្រប់ មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ «បារ៉ាក់ អូបាម៉ា»។
៧៖ កុំឃើញប្រយោជន៍ មិនគិតពីអន្តរាយ «ឆាវ ម៉ឺងតឺ»។
៨៖ បើអ្នកអាចផ្លាស់ប្ដូរចិត្តរបស់អ្នកបាន នោះអ្នកក៏អាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានដែរ «វីល្លៀម ចេម»។
៩៖ ស្គាល់មនុស្សចេះឱ្យតម្លៃយើងទើបល្អ កុំបន្តស្គាល់មនុស្សដែលស្គាល់តែពីប្រយោជន៍ផ្ទាល់ខ្លួន «សម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា»។
១០៖ អ្នកមិនគួរអនុញ្ញាតឱ្យភាពភ័យខ្លាចរារាំងអ្នកមិនឱ្យធ្វើរឿងដែលអ្នកគិតថាជារឿងត្រឹមត្រូវនោះឡើយ «លោកស្រី អង់សាន ស៊ូជី»៕