(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤០៣៨គ្រឿង រកឃើញល្មើសច្បាប់៣៣៩គ្រឿង (ម៉ូតូ៧៩%) អប់រំ១៦២គ្រឿង និងផាកពិន័យ១៧៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣០ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២៤៧៦គ្រឿង, អប់រំ១១១គ្រឿង និងផាកពិន័យ១៦៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៤៨,១៦៣គ្រឿង រកឃើញយានយន្តល្មើស២១,៦៩៥គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៨០៥៥គ្រឿង និងផាកពិន័យ១៣,៦៤០គ្រឿង៕