(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជ័យលាភី កីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរ ខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។
ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះ គឺដើម្បីអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
តាមរយៈនយោបាយឈ្នះ-ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ៕