(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ បានស្នើសុំឲ្យមានការរឹតបន្តឹងសន្តិសុខ នៅព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីមានចោរចូលលួចកញ្ចក់ និងតែមរថយន្តរបស់ខ្លួន នៅក្នុងបរិវេណព្រលាន្តយន្តហោះនេះ។
យោងតាមគណនី Facebook របស់ឈ្មោះ Tha Pretty បានបញ្ជាក់ដោយសម្តែងការហួសចិត្ត ក៏ព្រោះតែនៅក្នុងព្រលានយន្តហោះមានសុទ្ធតែកាំមេរ៉ា ប៉ុន្តែនៅតែចោរអាចចូលទៅលួចបានទៀត។
ជាមួយគ្នានេះ ម្ចាស់គណនី Facebook ដដែលបន្តថា សម្រាប់ការទទួលខុសត្រូវនោះ បានត្រូវបានគិតគូជូននោះទេ ដូច្នេះសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងគ្រប់គ្រងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មេត្តាជួយអន្តរាគមន៍រឹតបន្តឹងបញ្ហាសន្តិសុខឲ្យបានខ្លាំងផង ចៀសវាងការត្អូញត្អែរពីសំណាក់ភ្ញៀវទូទៅ។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយ និងបញ្ជាក់ពីអ្នកគ្រប់គ្រងបញ្ហាសន្តិសុខ នៅក្នុងព្រលានបាននោះទេ ចំពោះការលើកឡើងរបស់ អតិថិជនខាងលើនេះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ៕