(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ២០១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ -Best Countdown City of The Year»។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសំណូមពរប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុង ដែលលោកអ្នកពេញចិត្តជាងគេចំនួន០១ ចាប់ពីម៉ោង ៧៖០០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈអាស័យដ្ឋាន៖ http://bestcountdowncity.cambodiacleancity.gov.kh/ ឱ្យបានច្រើនកុះករ៕