(ភ្នំពេញ)៖ ក្មេងស្ទាវពីរក្រុមមានស្រីមានប្រុសបានជិះម៉ូតូជាច្រេីនគ្រឿងដេញវាយគ្នាតាមដងផ្លូវបន្ទាប់ពីពួកគេផឹកស្រវឹងស្រឿងរាងៗខ្លួនផ្អេីលសមត្ថកិច្ចនឹងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូសហព័ន្ធរុស្សីត្រង់ចំណុចស្តុបវត្តនាគវ័ន្តសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ជិះម៉ូតូ៦គ្រឿង៥គ្រឿមិនចាំម៉ាកឃាត់ខ្លួន២នាក់រងរបួយលនឹងម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិកពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1CC-4609រីឯបក្សពួកគេ១០នាក់ទៀតរត់គេចខ្លួនបាតអស់។ចំណែកឯមួយក្រុមទៀតមានគ្នាប្រុសស្រី៣នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GR-0031មួយគ្រឿងទៀតសេ១២៥ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GS-4847ជិះ៣នាក់ប្រុស២ស្រី១រងរបួសស្រាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ជិះម៉ូតូគ្រឿងចេញពីផឹកស៊ីនៅសួនច្បារម្តុំវត្តបុទុមបន្ទាប់ផឹកស៊ីស្រវឹងស្រឿងរាងៗខ្លួនពួកគេបានជិះម៉ូតូមួយគ្រឿង២នាក់ចំនួន៦គ្រឿង១២នាក់ជិះតាមផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតលិច ខណះជិះមកដល់ស្ថានីយ័ប្រេងស៊ីធីធីមានម៉ូតូមួយគ្រឿងអស់សាំងហើយក៏បានចូលទៅចាក់សាំងរីឯម៉ូតូ៤គ្រឿងឈប់ចាំនៅខាងមុខ។
ចំណែកបក្ខពួកគេ២នាក់ទៀតបានជិះស៊ុយសាគីនិកខាងលើទៅមុនហើយក៏បានជួបនឹងក្នេងស្ទាវមួយក្រុម៣នាក់ស្រីមួយប្រុស២នាក់ហើយបានជិម៉ូតូមើលមុខឌឺដងដាក់គ្នាបន្ទាប់មកបក្ខពួកគេដែលចូលចាក់សាំងរួចបានជិះមកតាមក្រោយដេញតាមក្រោយឲ្យឈប់ម៉ូតូហូតខ្សែរក្រវ៉ាត់ និងមួកសុវត្ថិភាពវាយគ្នាផ្អើលសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស។ បន្ទាប់ពីឈ្លោះទាស់ទែង និងមានការសម្របសម្រួលពីសមត្ថកិច្ចហើយនោះ ក្រុមក្មេងស្ទាវទាំងពីរក្រុមក៏បានស្រុះស្រួលគ្នាហើយត្រឡប់ទៅផ្ទះរៀងៗខ្លួន៕