(ភ្នំពេញ)៖ កាំជ្រួចជាច្រេីនគ្រាប់ត្រូវបានបាញ់រំលេចសម្រស់លេីវេហារ ដេីម្បីអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លេីងសង្គ្រាមនៅកម្ពុជា និងសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្បែរសួនសត្វសាហ្វារី។
ការបាញ់កាំជ្រួចនេះភាពអស្ចារ្យដោយមានរយ:ពេលវែង និងមានរំលេចចេញជារូបផ្សេងៗដូចជាបេះដូងជាដេីម។
សម្រស់ភ្លេីងកាំជ្រួចដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យមិនធ្លាប់មាននៅកម្ពុជានោះ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តដ៏ច្រេីនកុះករ។
ក្រៅពីការបាញ់កាំជ្រួច ក៏មានការប្រគំតន្ត្រី និងផ្ទាំងទស្សនីយភាពសិល្ប:មួយចំនួនទៀត។ ព្រឹត្តិការណ៍នេះនឹងធ្វេីដល់រាត្រីថ្ងៃទី៣១ ខែធ្នូ។
ព័ត៌មានបានឲ្យដឹងថា កាំជ្រួចដែលបាញ់៣រាត្រីនេះមានចំនួនប្រមាណ ៩ម៉ឺនគ្រាប់៕