(ភ្នំពេញ)៖ បុរសម្នាក់ជាសន្តិសុខក្រុកហ៊ុន PHOENIX បានចប់ម៉ោងការងារ ក៏ឆ្លៀតរត់ម៉ូតូឌុប តែស៊យធំដឹកប៉ះជនសង្ស័យម្នាក់ បានយកកាំបិតអារ-កសម្លាប់ ដើម្បីប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥មួយគ្រឿង រួចជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ បានកើតឡើងនៅតាមបណ្តោយបេតុង មុខផ្ទះកម្ពុជាម៉ូតកាត់ដេ ទល់មុខវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីវេលាម៉ោង២៖៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
ជនរងគ្រោះ បន្សល់ទុកកាតសម្គាល់ខ្លួន១សន្លឹក មានឈ្នោះ នុត ចន្ថន មានវ័យជាង៥០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន PHOENIX ID card 4362 ឯនជនមួយកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចបានដឹកសពយកតម្កល់ទុក នៅក្នុងវត្តក្រាំងធ្នង់ រង់ចាំជំនាញចុះមកធ្វើកោសល្យវិច្ច័យ ដើម្បីទុកប្រគល់សាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕