(ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់នូវ ផលិតផលឱសថ និងគ្រឿងសម្អាងជាច្រើនប្រភេទ ក្នុងគណនីហ្វេសប៊ុកឈ្មោះ Narichat Jing ដែលកំពុងផ្សព្វផ្សាយ លក់តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ក្រសួង តំរូវឲ្យម្ចាស់គណនី Facebook ខាងលើនេះ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយផលិតផលឱសថទាំងនេះ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន

សូមអានព័ត៌មានលម្អិតខាងក្រោមនេះ៖