Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! លោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ

28-12-2018 21:31

(ភ្នំពេញ)៖ លោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា ទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃកម្ពុជា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា មានសេចក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំ ជាទីបំផុត ដែលលោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព នាពេលនេះ។

សពលោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា តម្កល់ធ្វើបុណ្យនៅគេហដ្ឋានសព ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕