ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមអាចធ្វើសកម្មភាពនយោបាយឡើងវិញ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ឲ្យទទួលបានជោគជ័យ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ (ចុចអាន)
៤៖ សម្តេចក្រឡាហោម ស ខេង៖ បើគាត់មិនសុំ យើងទៅលើកលែងឱ្យអត់ន័យ (ចុចអាន)
៥៖ ព័ត៌មានលម្អិត៖ ការតវ៉ារបស់កម្មករក្រុមហ៊ុន ស៊ិនទ្រី រឿងតម្លើងប្រាក់ខែត្រូវបានដោះស្រាយបញ្ចប់, ភាគីកម្មករ សហជីព និងនិយោជកឯកភាពគ្នា នូវលក្ខខណ្ឌ៨ចំណុច (ចុចអាន)
៦៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធរវាងកម្ពុជា និងប្រទេសចិន, ព្រុយណេ វៀតណាម ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ (ចុចអាន)
៧៖ ក្រសួងធនធានទឹក៖ ខេត្តមួយចំនួននឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៣០ ខែធ្នូតទៅ, វីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្នខ្ពស់! (ចុចអាន)
៨៖ ព័ត៌មានលម្អិត៖ ករណីជះស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ត្រូវបានដោះស្រាយបញ្ចប់, ភាគីជនបង្កសុំទោសជាសាធារណៈ និងសងជំងឺចិត្ត១ម៉ឺនដុល្លារ (ចុចអាន)
៩៖ កិច្ចសម្ភាសន៍៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងថា នយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែនគួរតែទទួលពានរង្វាន់ណូប៊ែលសន្តិភាព (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ផ្ទុយពីប្រទេសថៃ ឥណ្ឌូណេស៊ីវិញដុតចំការកញ្ឆាចោលតែម្តង ដើម្បីបង្ហាញពីការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង (ចុចអាន)
២៖ ស្តេចអារ៉ាប៊ីសាអូឌីត ចេញព្រះរាជបង្គាប់ដោះដូរតំណែងមន្រ្តីសំខាន់ៗ រួមមានទាំងរដ្ឋមន្រ្តីការបរទេស (ចុចអាន)
៣៖ តំណាងរាស្ត្រអ៊ីរ៉ាក់ស្នើឱ្យសហរដ្ឋអាមេរិកដកកងទ័ពចេញពីប្រទេស បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោក ត្រាំ (ចុចអាន)
៤៖ បារាំងត្រៀមបញ្ជាទិញអាវុធពិសេស១,២៨០ដើម ដែលបាញ់មនុស្សហើយមិនប៉ះពាល់ដល់ជីវិត ខណៈមហាបាតុកម្មនៅតែអាចកើតមាន (ចុចអាន)
៥៖ ថ្ងៃបោះឆ្នោតជិតមកដល់ បង់ក្លាដែសបិទអ៊ីនធើណែតល្បឿនលឿនចោលតែម្តង ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់ (ចុចអាន)
៦៖ បារាំងសោកស្តាយ និងមិនព្រមដើរតាមអាមេរិកឡើយ ដោយខ្លួននៅតែរក្សាមូលដ្ឋានទ័ពក្នុងទឹកដីស៊ីរីដដែល ខណៈតួកគីព្រមានបារាំងជុំវិញជំហរនេះ! (ចុចអាន)
៧៖ អេមីរ៉ាត់អារ៉ាប់រួម បើកស្ថានទូតនៅស៊ីរីឡើងវិញ ក្រោយបិទទ្វារអស់៧ឆ្នាំដោយសារសង្រ្គាម (ចុចអាន)
៨៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖ «មីស៊ីល-នុយក្លេអ៊ែរ Avangard ដែលហោះលឿនជាងសំឡេង២៧ដង នោះមានន័យថា វាគ្មានគូសត្រូវ» (ចុចអាន)