(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៤៧គ្រឿង រកឃើញល្មើសច្បាប់៦៨០គ្រឿង(ម៉ូតូ៧៥%) អប់រំ២៥២គ្រឿង និងផាកពិន័យ៤២៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៨ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,២៦៩គ្រឿង, អប់រំ១២៤គ្រឿង និងផាកពិន័យ៣៧២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣៨,៨៦៧គ្រឿង រកឃើញយានយន្តល្មើស២០,៧៦៦គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៧,៦៨៣គ្រឿង និងផាកពិន័យ១៣,០៨៣គ្រឿង៕