(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឲ្យដឹងថា គ្រាប់បែកទំលាក់ពីយន្តហោះចំនួន៤គ្រាប់ ត្រូវបានក្រុមជំនាញរបស់អង្គភាពស៊ីម៉ាក់បោសសំអាត នៅក្នុងខេត្តចំនួន៤ផ្សេងគ្នា។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ទីតាំងទាំង៤ ខាងលើនេះ រួមមាន៖
១៖ គ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន០១គ្រាប់ នៅភូមិព្រៃមោគ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។
២៖ គ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន០១គ្រាប់ នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
៣៖ គ្រាប់ទម្លាក់ពីយន្តហោះ MK-82 ចំនួន០១គ្រាប់ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
៤៖ គ្រាប់ប្រភេទ M-117 នៅខេត្តមណ្ឌលគិរី។
ជាមួយគ្នានោះ លោក ហេង រតនា ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ បើដឹងថា ដីតំបន់ខ្លួនមានត្រូវគ្រាប់បែកទំលាក់ ពីយន្តហោះក្តី ពីគ្រាប់បាញ់គ្នា ក្នុងសង្គ្រាមក្តី សូមរាយការណ៍ជូនប៉ុស្តិ៍នគរបាល អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចាត់វិធានការសមស្រប៕