ទូលព្រះបង្គំ ខ្ញុំម្ចាស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩
28-12-2018 16:09
(ភ្នំពេញ)៖ ក្នុងវរោកាសពោរពេញដោយក្តីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០១៩នេះ ទូលព្រះបង្គំ ខ្ញុំម្ខាស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីរាជមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនា កតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមអង្គសម្តេចម៉ែ ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីជាព្រះម្លប់ព្រះរាជទានដល់ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត ចៅលួត របស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានបន្តរស់នៅជ្រកកោនក្រោមម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាព យូរអង្វែងជារៀងដរាបតទៅ។
សូមទូលថ្វាយ នូវខ្លឹមសារទាំងស្រុង នៃសារថ្វាយព្រះពរ៖