(ភ្នំពេញ)៖ អ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន INNOTALITY Group ចំនួន៣នាក់ បានចូលរួមទទួលជ័យលាភី «បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៨» ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍។
នេះជាលទ្ធផលប្រកបដោយមោទនភាពខ្ពស់ សម្រាប់ឆ្នាំ២០១៨ ដែលក្រុមហ៊ុន INNOTALITY សម្រេចបានតាមរយៈកិច្ចខំប្រឹងប្រែងពីក្រុមការងារទាំង៨០០ នាក់ដែលសុទ្ធសឹងតែជាជនជាតិខ្មែរសុទ្ធសាធ។
ខណៈនោះដែរ លោក សុង សុផល នាយកផ្នែកលក់ និងទីផ្សារ ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ខ្លះៗ ក្នុងការទទួលយកនូវប័ណ្ណសរសើរចំនួន១០ ទៅលើអាជីវកម្មរបស់ សណ្ឋាគារ Borei Angkor Resort & Spa, សណ្ឋាគារ Lotus Blanc Hotel, សណ្ឋាគារ Lotus Blanc Resort, សណ្ឋាគារ The Privilege Floor by BOREI ANGKOR, សណ្ឋាគារ The Privilege Floor by LOTUS BLANC, សណ្ឋាគារ The Privilege Boutique, ភោជនីយដ្ឋាន Damnak Lounge Fine Dining, ភោជនីយដ្ឋាន Damnak Steakhouse, កន្លែងស្ប៉ា និងម៉ាស្សា Mudita Spa និង The Spa by LOTUS BLANC ផងដែរ។
លោកបានបញ្ជាក់ និងសង្កត់ន័យយ៉ាងជ្រៅ ចំពោះការអនុវត្តន៍រួមមួយដោយផ្តោតទៅលើព្រហ្មវិហារធម៌មួយ ក្នុងចំណោមព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធសាសនាគឺ មុទិតា
(Mudita-at-Heart Hospitality) ដែលមានអត្ថន័យថា សេចក្តីសុខរបស់យើងក៏កើតឡើងមកបានដោយសារឃើញអ្នកដ៍ទៃសប្បាយចិត្ត។ នេះជាទស្សនៈដ៍ឧត្តម និងជាមាគ៌ាមួយ ដែលត្រូវបានយកមកអនុវត្ត ក្នុងអាជីវកម្មបដិសណ្ឋារកិច្ចបែបខ្មែរ ដោយលោកស្រីអគ្គស្ថាបនិក គួយ ណាលីន និងបន្តការអភិវឌ្ឍន៍ដោយកូនប្រុសច្បងរបស់លោកស្រី គឺលោក ឃឹម ហ្វីណង់ ដែលជាអគ្គនាយកក្រុមហ៊ុន ក៏ដូចជាបុគ្កលិកទាំងអស់ ដែលបានចូលរួមអនុវត្តជូនដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងកំឡុងពេលជាង២០ឆ្នាំមកហើយ។
លោក សុផល បន្ថែមថា ទាំងនេះហើយដែលជំរុញឲ្យភ្ញៀវទាំងអស់ ដែលបានមកទទួលយកនូវបទពិសោធន៍ មុទិតា មានភាពកក់ក្តៅ និងសប្បាយចិត្ត រហូតឈានទៅដល់ ធ្វើការវាយតម្លៃ និងមានបំណងចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យមួយនេះ ប្រាប់ពិភពលោកឲ្យដឹងថា គ្មានអ្វីដែលវិសេសវិសាលជាសជាងមាន «សុភមង្គលផ្លូវចិត្តពិតប្រាកដ» នោះទេ។ ហេតុនេះហើយ ទើបក្រុមហ៊ុនទទួលបាននូវលទ្ធផលវិជ្ជមាន តាមរយៈការវាយតម្លៃរហូតដល់ទៅ ៩៧ភាគរយក្នុងចំណោម២,៥០០០ មតិដែលបានចែករំលែកពីភ្ញៀវគ្រប់មជ្ឈដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សុង សុផល ក៏បានជំរុញឲ្យបណ្តាអាជីវកម្មទាំងអស់ ក្នុងវិស័យទេសចរណ៍ ចូលរួមចំនែកជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញឲ្យការប្រកួតប្រជែងនេះ មានភាពវិជ្ជមានកាន់តែច្រើន ពីសំណាក់ភ្ញៀវទេសចរ និងជួយអនុវត្តផែនការបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ នៅឆ្នាំខាងមុខ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យធ្វើការក្នុងផ្នែកអាជីវកម្មណាមួយ របស់ក្រុមហ៊ុន INNOTALITY សូមធ្វើការទាក់ទងផ្ទាល់ទៅលេខទូរស័ព្ទ៖ 015 337 222 ឬអាស័យដ្ឋានអ៊ីមែល [email protected] ឬក៏ចូលទៅកាន់គេហទំព័រហេ្វសប៊ុក http://www.facebook.com/innotalitygroup សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន៕