(ព្រះសីហនុ)៖ រមណីយដ្ឋានឆ្នេរសុខា នឹងបើកដំណើរការអគារថ្មី មានឈ្មោះថា «សុខា បេវីយូ» ដែលជាសំណង់អគារ ផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាល នៃបរិវេណរមណីយដ្ឋានឆ្នេរសុខា។
ដើម្បីឆ្លើយតបទៅនឹងកំណើនកើនឡើងយ៉ាងឆាប់រហ័ស នៃភ្ញៀវអន្តរជាតិមកកាន់កម្ពុជា រួមទាំងភ្ញៀវទេសចរ ដែលមកកម្សាន្ត និងធ្វើពាណិជ្ជកម្ម អគារសុខាបេវីយូ ដែលមានកម្ពស់៩ជាន់ ផ្តល់ជូននូវបន្ទប់ធម្មតា និងបន្ទប់ប្រភេទស្វីតចំនួន ៤២០បន្ទប់ថែមទៀត ដែលផ្តល់នូវទីកន្លែងដ៏ស្ងប់ស្ងាត់ឆ្ងាយ ពីភាពអ៊ូអរនៃទីក្រុង សម្រាប់ការសម្រាកលំហែដល់ប្រជាជនខ្មែរ ភ្ញៀវទេសចរ និងជនបរទេស ដែលមកស្នាក់នៅខេត្តព្រះសីហនុ ។
លោកស្រី សុខ ចន្ធី នាយិកាផ្នែកលក់ និងទីផ្សារបានថ្លែងថា «យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការពង្រីកបន្ថែមបន្ទប់ស្នាក់ ឆ្លើយតបទៅនឹងកំនើននៃភ្ញៀវ ដែលបានមកកាន់តំបន់ឆ្នេរសមុទ្រនៅក្នុងប្រទេសកម្ពុជា»។
ដោយរក្សានូវរចនាបថរបស់ខ្លួន គួបផ្សំនិងរចនាបថបែបខ្មែរបុរាណ លាយទំនើប អគារសុខា បេវីយូមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតចំនួន៥ប្រភេទខុសៗគ្នា ដែលមានទំហំចាប់ពី៤៤ម៉ែត្រការ៉េ ដល់៨៨ម៉ែត្រការ៉េ ហើយភ្ញៀវអាចប្រើប្រាស់បាននូវអាងហែលទឹក ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន បារ បរិក្ខារ និងសេវាកម្មផ្សេងៗ ដែលមាននៅក្នុងរមណីយដ្ឋានឆ្នេរសុខា។
សូមធ្វើការកក់ឥឡូវនេះ ដើម្បីទទួលបាននូវតម្លៃពិសេស!
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ +855 34 935 999, [email protected], www.sokhahotels.com.kh ៕