(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ដ និងលើកកម្ពស់ការសិក្សាដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) ផ្ដល់ជូននូវការបញ្ចុះតម្លៃ២០% លើគ្រប់ជំនាញ សម្រាប់និស្សិតដែលមានបំណងសិក្សាជំនាញទី២ ក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ។

សាកលវិទ្យាល័យ ចាប់ផ្តើមទទួលពាក្យចូលរៀន ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។កាលបរិច្ឆេទ ចូលរៀន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ។

សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ជាសាកលវិទ្យាល័យឈានមុខគេ ក្នុងការបណ្ដុះបណ្ដាលចំណេះដឹង ជូននិស្សិតប្រកបដោយសមត្ថភាពខ្ពស់ លើគ្រប់មុខជំនាញ និងបានផ្ដល់ឱកាសដល់និសិ្សត ក្នុងការបន្តការសិក្សានៅក្រៅប្រទេស ជាមួយសាកលវិទ្យាល័យអន្តរជាតិដែលជាដៃគូសហការ។

ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ទទួលបាននូវគុណភាព ឧត្តមភាព នវានុវត្ដន៍ និងឱកាស ការងារ ដ៏ប្រសើរជូនដល់និស្សិតគ្រប់រូប ។ ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមទូរស័ព្ទលេខ៖ ០២៣ ៩៩៩ ៩០៧,០៧១ ៣៣៣ ៦៧៧៧, ០១៦ ៥៩៦ ០១៣, និង០៩៥ ៩៨១ ៥៥០ ៕