(ភ្នំពេញ)៖ ក្រុមហ៊ុន LG ជាក្រុមហ៊ុនឈានគេមួយ លើច្ចេកវិទ្យានៃឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ហើយថ្មីៗនេះក្រុមហ៊ុន LG បានបង្ហាញវត្តមានម៉ាស៊ីនបោកសម្លៀកបំពាក់ TwinWash (ម៉ាស៊ីនភ្លោះ) នៅលើទីផ្សារកម្ពុជាហើយ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់។
បច្ចេកវិទ្យារបស់ Twin Wash បានធ្វើឲ្យក្រុមហ៊ុន LG ក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ដែលមានការច្នៃប្រឌិតថ្មី និងទទួលបានជោគជ័យបំផុត ក្នុងឧស្សាហកម្មបោកគក់។
LG TwinWash គឺប្រភេទមាស៊ីនភ្លោះ ដែលមានរូបរាងស្អាតទាន់សម័យ អាចដំណើរការបោកគក់២ កន្លែងផ្សេងគ្នាក្នុងពេលតែមួយ វាមានភាពងាយស្រួល ក្នុងការបែងចែកសម្លៀកបំពាក់ ដែលត្រូវបោកគក់ផ្សេងគ្នា ដូចជាសម្លៀកបំពាក់ពណ៌ស សម្លៀកបំពាក់ពណ៌ សម្លៀកបំពាក់ទារក ភួយ កន្សែងជាដើម។
សមត្ថភាពនៃប្រតិបត្តិការបោកគក់លឿន លាងជម្រះស្អាតល្អ និងមិនធ្វើឲ្យខូចសាច់ក្រណាត់។ លើពីនេះ បច្ចេកវិទ្យា TrueSteam អាចកំចាត់បាក់តេរីរហូតដល់ ៩៩% កំចាត់ស្នាមជ្រីវជ្រួញ និងស្នាមប្រឡាក់លើសម្លៀកបំពាក់ត្រឹមរយៈពេល ២០នាទីប៉ុណ្ណោះ វាពិតជាសាកសមសម្រាប់ក្រុមគ្រួសារ ដែលមានបុត្រតូចៗ ដែលត្រូវបោកកគ់ញឹកញាប់ បោកគក់ទឹកក្តៅ ស្ទីមសម្លាប់មេរោគ ដែលផ្តល់ជូននូវផាសុកភាព និងសុវត្ថិភាពដល់ក្រុមគ្រួសារ។
កាន់តែពិសេស LG TwinWash បំពាក់ជាមួយប្រព័ន្ធ Wi-Fi និង Smart ThinQ ទំនើបឆ្លាតវ័យ ដែលលោកអ្នកអាចគ្រប់គ្រងវាតាមរយៈពាក្យបញ្ជាសម្លេង ឬតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នក (Smart Phone)។ វាមានសមត្ថភាព លោកអ្នកអាចធ្វើការបញ្ជារឲ្យដំណើរការបោកគក់ បិទបើកប្រព័ន្ធភ្លើងជាដើម ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជាលោកអ្នកកំពុងនៅកន្លែងធ្វើការ កំពុងដើរផ្សារ ឬធ្វើកិច្ចការងារផ្សេងៗនៅខាងក្រៅផ្ទះ ក៏ការបោកគក់សម្លៀកបំពាក់លោកអ្នកនៅតែដំណើរការ និងបញ្ជប់រួចរាល់តាមពេលវេលាដែលអ្នកចង់បាន។
មិនត្រឹមតែប៉ុណ្ណោះ Smart Diagnosis លោកអ្នកអាចដឹងពីបញ្ហាផ្សេងៗរបស់ម៉ាស៊ីនភ្លាមៗ ដែលនឹងបង្ហាញ លើទូរស័ព្ទដៃផងដែរ ដោយមិនចាំបាច់រង់ចាំអ្នកបច្ចេកទេស មកត្រូតពិនិត្យ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash បំពាក់ដោយម៉ូទ័រ Inverter Direct Drive (ម៉ូទ័រមិនប្រើខ្សែពាន) មានរំញ័រតិច សម្លេងស្ងាត់ល្អ ប៉ុន្តែប្រសិទ្ធភាពទ្វេរដង និងសន្សំសំចៃថាមពលអគ្កិសនី ដែលមានការធានាពីក្រុមហ៊ុនរយៈពេល១០ឆ្នាំ៕
LG TWIN Wash ជាម៉ាស៊ីនបោកគក់សម្លៀកបំពាក់ទាន់សម័យ និងធ្វើឲ្យជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ!