(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ស្រាបៀរថៃហ្គ័រ នឹងរៀបចំកម្មវិធីអបអរឆ្លងឆ្នាំថ្មី ២០១៩ នៅ Pub Street ក្រុងសៀមរាប និង Le Moon Terrace Bar នៅរាជធានីភ្នំពេញ ដើម្បីផ្តល់ជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីដ៏វិសេសវិសាលអស្ចារ្យ ដែលញ៉ាំងឲ្យអ្នកចូលរួមកម្មវិធីសប្បាយរីករាយ និងទទួលអំណរឆ្នាំថ្មីពីស្រាបៀរថៃហ្គ័រ។

កម្មវិធីពិសេសនេះ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាច រហូតដល់យប់ជ្រៅ និងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែង ពីសំណាក់ឌីជេ និងតារាល្បីៗជាតិ និងអន្តរជាតិ ដូចជា ឌីជេល្បីប្រចាំប្រទេសថៃ កញ្ញា Riviere និង Cathrin, ឌីជេវ័យក្មេងស្រស់សោភាកញ្ញា Rose Candy, ឌីជេល្បីប្រចាំកម្ពុជាលោក Nick, និងពិធីកររូបរាងស្រស់សង្ហាលោក Yaro។

សូមចូលរួមអបអរឆ្នាំថ្មី ជាមួយស្រាបៀរថៃហ្គ័រ ឲ្យបានច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយ នៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះ ជាមួយកម្មវិធីប្រូម៉ូសិនពិសេស និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងឈ្នះរង្វាន់ឆ្នាំថ្មី ពីស្រាបៀរថៃហ្គ័រ។

តោះយើងត្រៀមខ្លួនរាប់ថយក្រោយសម្រាប់ឆ្លងឆ្នាំថ្មី ២០១៩ ជាមួយស្រាបៀរថៃហ្គ័រ!!!

ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ឆ្លងឆ្នាំ២០១៩ របស់ស្រាបៀរថៃហ្គ័រ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

សូមពិសាស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ!