(ភ្នំពេញ)៖ លោក សួរ ឌែនី នាយកគ្រប់គ្រងក្រុមហ៊ុន Car Lovers ថ្លែងថា បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជនកន្លងមកនេះ ក្រុមហ៊ុន នឹងពង្រីកសាខាចំនួន៥ទៀត ឲ្យគ្រប់២០សាខា ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដ ។
ការថ្លែងបែបនេះ របស់ លោក សួរ ឌែនី ក្នុងកិច្ចប្រជុំ បូកសរុបការងារ និងដាក់ទិសដៅថ្មី សម្រាប់ឆ្នាំ២០១៩- ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ តំណាងរោងចក្រផលិត មកពីប្រទេសជប៉ុន និងម៉ាឡេស៊ី និងភ្នាក់ងារសាខាងទាំង១៥ នៅតាមបណ្ដាខេត្ដ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
នាយកគ្រប់គ្រងក្រុមហ៊ុន Car Lovers បានថ្លែងថា «Car Lovers ជាក្រុមហ៊ុនឈានមុខមួយ ក្នុងចំណោមម៉ាកល្បីៗ ហើយមកទល់នឹងពេលនេះ មានវត្ដមាននៅលើទឹកដីកម្ពុជា ៤ឆ្នាំកន្លះហើយ ដោយមាន១៥សាខាទូទាំងប្រទេស ហើយយើងគ្រោងនឹងបន្ថែមឲ្យគ្រប់២០សាខាទៀត ដើម្បីបំពេញតំរូវការរបស់អតិថិជនដែលនិយមគាំទ្រ» ។
លោក សួរ ឌែនី បានបន្ដថា «ភាពជោគជ័យ សម្រាប់ក្រុមហ៊ុនយើងដើរមកដល់ពេលនេះ គឺដោយសារ គ្រប់ម៉ាកដែលនាំចូលមកកម្ពុជានេះ ជាម៉ាកល្បីនៅលើសកលលោក សុទ្ធ១០០%, ផ្ដល់លក្ខណៈស្ដង់ដាររបស់ក្រុមហ៊ុន ដោយមានការធានាត្រឹមត្រូវ ប្រកបដោយគុណភាព និងសេវាកម្មល្អគ្រប់សាខា ហើយយើងនឹងបន្ដផ្ដល់នូវទំនុកចិត្ដខ្ពស់ ជូនអតិថិជនជានិច្ច»។
ជាងនេះទៅទៀត លោកបញ្ជាក់ទៀតថា ក្រុមហ៊ុន គឺមានលក់គ្រឿងតុបតែងរថយន្ដម៉ាកល្បីប្រ៊េនពីក្រៅប្រទេស ជាង៥០០ប្រភេទ មានទាំងការឡើងស៊េរីរថយន្ដ, ស្កុតត្រជាក់ការពារការកំដៅថ្ងៃរថយន្ដ មកពីអាមេរិក Crystal Pro, ផលិតផលប្រេងម៉ាស៊ីនជំនួយ ម៉ាកល្បីមកពីម៉ាឡេស៊ី KM&Revo, ផលិតជំនួយអាគុយ របស់ជប៉ុន NANOPULSER, ប្រភេទប្រព័ន្ធសម្លេង មកពីដាណាម៉ាក អាល្លឺម្លង់ ។លើសពីនោះ ក៏មាននូវផលិតជាច្រើនទៀត មកពី ជប៉ុន អាមេរិក ម៉ាឡេស៊ី ចិន តៃវ៉ាន់ និងឌូបៃជាដើម ។
ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែនិយមគាំទ្រផលិតរបស់ហាងរបស់ខ្លួនគ្រប់មុខ ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោក ដំណើរការទៅយ៉ាងរីកចម្រើន មកដល់ថ្ងៃនេះ ។
សាខាទាំង១៥ រួមមាន៖ នៅរាជធានីភ្នំពេញ ៥ទីតាំង (នៅទួលសង្កែ ផ្លូវវេងស្រេង ជម្ពូវ័ន ទួលស្វាយព្រៃ និងផ្លូវក្រមួនស), ក្រុងតាខ្មៅ, គងពិសេស, កំពង់ធំ, មេមត់, បាត់ដំបង, ពោធិ៍សាត់,សៀមរាប, កំពត, បន្ទាយមានជ័យ, និងតាកែវ ៕