Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ខេត្តមួយចំនួននឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៣០ ខែធ្នូតទៅ, វីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្នខ្ពស់! (Video Inside)

28-12-2018 07:39

(ភ្នំពេញ)៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

សីតុណ្ហភាព នៅតាមបណ្តាខេត្តមួយចំនួន មានការចុះត្រជាក់ផ្សេងៗគ្នា ក្នុងនោះ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន អាចត្រជាក់ខ្លាំងជាងគេរហូតដល់១៧-១៩ អង្សាសេ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និងក្រចេះ គឺសីតុណ្ហភាពអប្បបរមា ២០-២២ អង្សារសេ និង អតិបរមា ២៦-២៧ អង្សារសេ ហើយបណ្តារាជធានី និងខេត្តដទៀត សីតុណ្ហភាពអប្បបរមា ២១-២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមា ២៧-២៨ អង្សារសេ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសីតុណ្ហភាពត្រជាក់តែបនេះ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម៖