(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨,១៦៥គ្រឿង រកឃើញល្មើសច្បាប់៨៩៥គ្រឿង (ម៉ូតូ៧៦%) អប់រំ៣៣៥គ្រឿង និងផាកពិន័យ៥៦០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៧ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៤,៦៣២គ្រឿង, អប់រំ១៨៨គ្រឿង និងផាកពិន័យ៤២៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន១៣៣,៤២០គ្រឿង រកឃើញយានយន្តល្មើស ២០,០៨៦គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ ៧,៤៣១គ្រឿង និងផាកពិន័យ១២,៦៥៥គ្រឿង៕