Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលថ្ងៃនេះ ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ

27-12-2018 16:26

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដោយលោក សៀង បូរិន ត្រូវចាកចេញពីមុខតំណែងទៅបំពេញការងារថ្មី ជំនួសដោយលោក ចាន់ រិទ្ធី ត្រូវតែងតាំងជាប្រធានមន្ទីរថ្មី។

ពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក នុត ចាន់សុខា រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រី ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង២០០នាក់៕