(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីបំភ្លឺ និងបញ្ជាក់ជូនសាធារណជន ដោយច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ លើការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធករណីឃាត់រថយន្តទំនើបម៉ាក LEXUS 570 គ្មានពន្ធនាំចូលមួយគ្រឿង ដែលត្រូវបានឃាត់នៅស្តុបទេបផន ខណ្ឌទួលគោក កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានបញ្ជាក់ជូនថា រថយន្តមួយគ្រឿងនេះ ពិតមិនបានបង់ពន្ធ និងអាករនៅពេលនាំចូលមែន ហើយផ្លាកលេខ «2AU-0063» ជាផ្លាកលេខរបស់រថយន្ត ម៉ាក LEXUS RX300 ឆ្នាំ១៩៩៩។
មន្រ្តីគយ និងរដ្ឋាករ បាននិងកំពុងធ្វើការងារនេះ ដូចភ្លៀងរលឹមបន្តទៀត ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ហើយបច្ចុប្បន្នម្ចាស់រថយន្តខាងលើបានចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមានរួចហើយ៕
សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្តីបំភ្លឺខាងក្រោមនេះ៖