(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីនធឺណេត Today Communication ជាក្រុមហ៊ុនផ្ដល់សេវាអ៊ិនធឺណេត ប្រកបដោយគុណភាព និងទំនុកចិត្តពីអតិថិជន, បន្ទាប់ពីមានការទទួលគាំទ្រច្រើនពីអតិថិជន ក្រុមហ៊ុនអ៊ីនអឺណេត Today Communication បានពង្រីកខ្លួនទៅតាមបណ្ដាខេត្តចំនួន៤ទៀតហើយរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង។
លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអ៊ីនធឺណេត Today Communication ថ្លែងថា «នេះគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ក្នុងការពង្រីកបណ្តាញចែកចាយតាមបណ្តាលខេត្តក្រុងផ្សេងៗ។ ក្រុមហ៊ុនកំពុងតែត្រៀមពង្រីក ទៅតាមបណ្តាលខេត្តក្រុងផ្សេងទៀត ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ព្រោះក្រុមហ៊ុនមានធនធានមនុស្សពូកែៗជាច្រើន ហើយផ្នែកខាងឧបករណ៍បច្ចេកទេសក៏បានត្រៀមរួចរាល់ផងដែរ»។
លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ក្រុមហ៊ុនអ៊ិនធឺណេត Today Communication ឲ្យដឹងថា«ក្រុមហ៊ុនទទួលបានសំណូមពរពី អតិថិជនជាច្រើនសម្រាប់បណ្តាញចែកចាយ តាមបណ្តាលខេត្តក្រុងផ្សេងៗ ហើយពេលនេះ ក្រុមការងារពិតជាសប្បាយចិត្ត ដែលបានបំពេញតាមតម្រូវការអតិថិជន និងបានផ្ដល់នូវទំនុកចិត្តមកលើកក្រុមហ៊ុនយើងខ្ញុំ»។
លោកបន្ដថា ដើម្បីជាកាដូចំពោះការពង្រីកបណ្តាញចែកចាយនេះ ក្រុមហ៊ុនមានកាដូពិសេសជូនអតិថិជនគឺ បញ្ចុះតម្លៃ៩៩.៩៩ដុល្លាក្នុងមួយឆ្នាំ ដល់បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងឡាយណាដែលបានតភ្ជាប់ប្រព័ន្ធអ៊ិនធឺណេត របស់ក្រុមហ៊ុន Today Communication កាដូពិសេសនេះ ជូនអតិថិជនត្រឹមតែ៩៩នាក់ប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមហ៊ុនអ៊ីនធឺណេត Today Communication ជាក្រុមហ៊ុនផ្គត់ផ្គងលើប្រព័ន្ធអ៊ិនធឺណេត ដែលបានប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៦។ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនកន្លង មកក្រុមហ៊ុនទទួលបានការគាំទ្រច្រើនពីបណ្តាលក្រុមហ៊ុន និងសហគ្រាសទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប និងខេត្តកណ្ដាល ស្ថិតក្នុងក្រុងតាខ្មៅ៕