Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណង់ខេត្តព្រះសីហនុ​ កើនឡើង៥៨% នៅឆ្នាំ២០១៨, ទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ (Video Inside)

27-12-2018 13:32

(ភ្នំពេញ)៖ វិស័យសំណង់ក្នុងខេត្តព្រះសីហនុ បានកើនឡើងខ្ពស់រហូតដល់៥៨% នៅឆ្នាំ២០១៨នេះ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ១ពាន់លានដុល្លារអាមេរិក។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងសាងសង់ចំនួន ២៩៧គម្រោង ត្រូវបានពិនិត្យ និងអនុញ្ញាតឲ្យសាងសង់។ គម្រោងសំណង់ទាំងនេះ សាងសង់លើ ១,៦៦៩,៥៣៦ គម្រោងម៉ែត្រការ៉េ និងទុនវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក។