(ភ្នំពេញ)៖ ដោយសារមានបញ្ហាបែងចែកថវិកាសំរាប់ចំណាយនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក, នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានប្រកាសថា ការបង្ហោះព័ត៌មានមួយចំនួន និងរូបភាពថ្មីៗនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នេះត្រូវផ្អាកបណ្តោះអាសន្ន (មិនទៀងទាត់) រហូតទាល់តែមានកិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ។

ទោះបីយ៉ាងណាស្ថានទូតអាមេរិកនៅភ្នំពេញ បានបញ្ជាក់ថា ការបង្ហោះព័ត៌មានក្នុងករណីបន្ទាន់ទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខ។

តាមរយៈ Facebook នៅថ្ងៃនេះស្ថានទូតអាមេរិកបានបង្ហាញខ្លឹមសារយ៉ាងដូច្នេះថា៖ «ដោយសារមានបញ្ហានៅក្នុង​ការកំណត់ការបែងចែក​ថវិកាសំរាប់ចំណាយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក គណនេយ្យ​នេះនឹងមិនមាន​បង្ហោះខ្លឹមសារ និងរូបភាពថ្មីៗទៀងទាត់ទេ​ រហូតទាល់តែកិច្ចដំណើរ​ការការងារមានភាព​ពេញលេញឡើងវិញ ដោយលើកលែងតែករណីព័ត៌មានបន្ទាន់​ទាក់ទងនឹងសុវត្ថិភាព ​និង​សន្តិសុខ។ សេវាទាក់ទងនឹងលិខិតឆ្លងដែន និងទិដ្ឋាការទាំងអស់​ដែលបានកំណត់​ពេលរួចហើយ នៅស្ថានទូតអាមេរិក នៅភ្នំពេញ​ នឹងបន្តធ្វើដដែល។ ចំពោះព័ត៌មានស្តីពីសេវា និងកិច្ចដំណើរការ​ការងាររបស់យើង»