នាវាទេសចរណ៍១គ្រឿង ផ្ទុកអ្នកដំណើរជាង៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
27-12-2018 12:22
(ភ្នំពេញ)៖ នាវាទេសចរណ៍១គ្រឿង ផ្ទុកអ្នកដំណើរចំនួន ៥៨៥នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៧៖០០ព្រឹក បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
Facebook របស់ស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍១គ្រឿងនេះ ឈ្មោះ Seabourn Ovation ដែលជានាវាទី៣៥ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ។
នាវាទេសចរណ៍នេះ បានផ្ទុកអ្នកដំណើរចំនួន ៥៨៥នាក់ (ស្រី២៩៧នាក់) និងនាវិកចំនួន ៤២នាក់ (ស្រី ១១៨នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅម៉ោង២០៖០០ ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម៕