(ស្វាយរៀង)៖ ក្រុមចម្រុះអធិការកិច្ច បានចុះត្រួតពិនិត្យតាមគោលដៅដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ និងជាអ្នកវនិយោគឯកជន ចុះត្រួតពិនិត្យ ២គោលដៅ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងការចុះត្រួតពិនិត្យនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះដែរ ក្រុមការងារបានត្រួតពលករបរទេស២,០០៨នាក់ រួមមាន០៥សញ្ជាតិ ដែលប្រើប្រាស់ Visa E, ប័ណ្ណការងារ, ពលករបរទេសដែល ទើបចូលមកធ្វើការនៅកម្ពុជា និងពលករបរទេស ដែលគ្មានប័ណ្ណការងារ ដើម្បីធ្វើការផាកពិន័យ ទៅតាមនីតិវិធី៕