(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ១៩៩៨ មកដល់ពេលបច្ចុប្បន្នមានរយៈពេលត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវការបង្រួបបង្រួមជាតិ និងផ្តល់ឱកាសឲ្យប្រទេសញាំញីដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃមួយនេះអភិវឌ្ឍន៍ខ្លួនចេញពីស្ថានភាពដ៏ក្រីក្រ លំបាកយ៉ាប់យឺនជាទីបំផុតឈានមកដល់ដំណាក់កាលដ៏ល្អប្រសើរមួយដូចពេលបច្ចុប្បន្ននេះ។
រយៈពេល២០ក្រោយបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវការបង្រួបបង្រួម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តើកម្ពុជាសម្រេចបានសមិទ្ធិផលអ្វីខ្លះ? ដើម្បីបានជ្រាបច្បាស់ថា កម្ពុជាសម្រេចបានសមិទ្ធិផលអ្វីខ្លះក្រោមម្លប់សុខសន្តិភាពរយៈពេល២០ឆ្នាំមកនេះ សូមទស្សនាវីដេអូខាងក្រោម។
វីដេអូខាងក្រោមនេះ នឹងលាតត្រដាងបង្ហាញពីសមិទ្ធិផលធំៗជាច្រើន ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជាផ្តើមចេញមនុញ្ញផលនៃសុខសន្តិភាព។